ក្រសួងអប់រំឱ្យពង្រឹងពីការអនុវត្តវិធីសាស្ត្របង្រៀនមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៤ ដល់ទី៦ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវក្របខ័ណ្ឌកម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត និង សៀវភៅសិក្សាគោល ដែលឆ្លើយតបនឹងកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។
ក្រសួងអប់រំបានបញ្ជាក់ថាការពង្រឹងការបង្រៀននិងរៀនភាសាខ្មែរនៅ កម្រិតបឋមសិក្សា ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាមុខវិជ្ជាដទៃ និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។ សិស្សម្នាក់ៗ ត្រូវមានចំណេះដឹងលើការអាន ការសរសេរ ការស្តាប់ ការនិយាយ និងគោលការណ៍ប្រើប្រាស់ភាសាខ្មែរ។
ក្រសួងបានបន្តថាគោលបំណងនៃការសិក្សាមុខវិជ្ជាភាសាខ្មែរ គឺធានាឱ្យសិស្សម្នាក់ៗ៖ ១) ទទួលបានចំណេះដឹង និងបំណិន ភាសាខ្មែររឹងមាំ, ២) មានសមត្ថភាពពិពណ៌នា វិភាគ វិនិច្ឆ័យ ពន្យល់ បកស្រាយបានត្រឹមត្រូវ និងសមហេតុផល ៣) អនុវត្តចំណេះដឹង បំណិនភាសាខ្មែរក្នុងការសិក្សាមុខវិជ្ជាដទៃទៀត និងការរស់នៅប្រចាំថ្ងៃ, ៤) ស្គាល់ និងលើកកម្ពស់តម្លៃមុខវិជ្ជាភាសាខ្មែរ និងមានមោទនភាពក្នុងការប្រើប្រាស់ភាសាខ្មែរ៕ដោយ៖ម៉ាដេប៉ូ





ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។