ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថាដើម្បីឱ្យអនាគតរបស់កម្ពុជាកាន់តែភ្លឺស្វាងនោះគឺត្រូវពឹងផ្អែកលើធនធានខួរក្បាល ឬមូលធនមនុស្សជាកត្តាសំខាន់

ថ្លែងក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ទីក្រុងនៃក្តីស្រមៃនាពេលអនាគត” នារសៀលថ្ងៃទី២ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូបមានទ្រនំសុភមង្គល មានម្ហូបលើតុ មានសុខភាពល្អ ហើយមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ដែលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដែលនេះជាបុរេលក្ខខណ្ឌក្នុងការធានានិរន្តរភាពនៃសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងនៃជាតិ និងប្រជាជនកម្ពុជា។

📷 MLMUPC

#ams1minute

ads banner