អ៊ីរ៉ង់ព្រមានសហរដ្ឋអាម៉េរិក និងអង់គ្លេសថា នឹងស្ដាយក្រោយ ចំពោះការរឹបអូសកប៉ាល់ ដឹកប្រេងអ៊ីរ៉ង់

អ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិក-អង់គ្លេស នឹងស្ដាយក្រោយ ជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងឈ្មោះ ក្រេស វ័ន នៅឈូងសមុទ្រ ហ្គីប្រាតា កាលពីថ្ងៃទី០៤ ខែកក្កដា ដោយចោទប្រកាន់ថា កប៉ាល់នេះ រំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការដឹកប្រេងឆ្ពោះទៅកាន់ស៊ីរី នេះបើតាមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ក៏បានសន្យាដែរថា នឹងចាត់វិធានការឆ្លើយតបទៅនឹងការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដោយហៅទង្វើនេះថា ប្រៀបបានទៅនឹងសកម្មភាពចោរសមុទ្រ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានចេញមុខបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានឡោមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេស នៅឯច្រកសមុទ្រ ហ័រមូស ជាការសងសឹក ដូចដែលអង់គ្លេសចោទប្រកាន់នោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner