ទិវារត់ប្រណាំស្ត្រី ថ្ងៃទី៨ មីនា ឆ្នាំ២០២៤ នឹងជួយជំរុញបន្ថែមដល់ការលើកកម្ពស់ ការចូលរួមរបស់ស្ត្រី ឱ្យឈរលើស្មារតីភាពស្មើគ្នា សិទ្ធិសេរីភាព នៅក្នុងសង្គមជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានគូស បញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ថា ជារៀងរាល់ឆ្នាំ យើងតែងតែរៀបចំ ទិវា រត់ប្រណាំងលើកកម្ពស់ដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា។

លោកថា NOCC បានគោរពគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឱ្យជួយក្នុងការរៀបចំទិវាស្ត្រី និងកីឡានេះឱ្យបានច្រើនជាពិសេសគឺការជំរុញ ឱ្យស្ត្រីចូលរួមក្នុងការដឹកនាំ និងចូលរួមក្នុងសកម្មភាពកីឡាពី ២០ ទៅ ៤០% ក្នុងអំឡុងឆ្នាំ២០២៤ដល់ឆ្នាំ២០២៨។ ដូច្នេះគោលការណ៍របស់អូឡាំពិកអន្តរជាតិ ស្របគ្នានឹងការរៀបចំទិវារត់ប្រណាំងស្ត្រីនេះដែរ ជារៀងរាល់ឆ្នាំ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសាលារាជធានីភ្នំពេញ សម្រាប់ការផ្តល់ទីតាំងរៀបចំ និងជួយរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពដល់ការរត់ប្រណាំងនេះ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង សុណ្ណភូមិ ឡាយហ្វ៍ ដែលបានចាប់ដៃគូគ្នា រយៈពេល ៣ឆ្នាំមកហើយៗត្រូវបានចាត់ទុកថា ជាដៃគូល្អ ដោយសហការ រៀបចំ ទទួល បានជោគជ័យជាបន្តបន្ទាប់ចំនួន២ឆ្នាំរួចហើយ ខណៈការចូលរួមគាំទ្រក៏បាន ច្រើនផងដែរ។ «ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រនេះទទួលបានការចូលរួមគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាសុខភាព សាធា រណៈ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ ការខិតខំប្រឹងប្រែងរៀបចំទិវារត់ ប្រណាំងនេះ គឺគ្មានអ្វីក្រៅពីជួយដល់សង្គមជាតិរបស់យើង និងជួយឱ្យមានគុណភាពជីវិតកាន់តែប្រសើរឡើងបន្ថែមទៀត។

សកម្មភាពកីឡា ជាពិសេសគឺការរត់ប្រណាំងនេះជួយដល់សមត្ថភាព គុណភាព បេះដូងកាន់តែល្អ ដោយអ្នកចូលរួមរត់ប្រណាំងនេះនឹងទទួលបានអត្ថប្រយោជន៍ សម្រាប់ជីវិតរបស់ពួកគាត់កាន់តែល្អ។ដូច្នេះ នៅក្នុងទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះនឹងជួយជំរុញបន្ថែមដល់ការលើកកម្ពស់ការចូលរួមរបស់ស្ត្រី ឱ្យឈរលើស្មារតីភាពស្មើគ្នា សិទ្ធិសេរីភាព នៅក្នុងសង្គមជាតិ។

ឯកឧត្តម សង្ឃឹមថា សារទាំងអស់នេះ ដែលយើងកំពុងផ្សព្វផ្សាយនេះនឹងជះឥទ្ធិពលជាវិជ្ជ មាន ដល់ស្ត្រីទាំងអស់ឱ្យមានជំហររឹងមាំមានការជឿជាក់លើខ្លួនឯង និងចូលរួមការងារ ក្នុងសង្គមជាតិកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទិវារត់ប្រណាំងស្ត្រី ថ្ងៃទី០៨ ខែមីនា គឺជាសាររម្លឹកជារៀងរាល់ឆ្នាំ ដើម្បីឱ្យស្មារតីរបស់ស្ត្រីថាមានសិទ្ធិសេរីភាពពេញ លេញដូៗ គ្នានឹងបុរសដែរ។

ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាគូសបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គីឡូម៉ែត្រកំពុងបន្តបើកទទួលការចុះឈ្មោះរហូតដល់ការរត់ប្រណាំងនេះធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ទីតាំងនៅមុខវត្តបទុមវតី ចាប់ពីម៉ោង ៥:៥០នាទី ព្រឹកតទៅ។ ពេលនេះការចុះឈ្មោះមានចំនួន ២ ០៤០នាក់ហើយ ហើយគោលដៅក្នុងឆ្នាំនេះគឺចំនួន ២,៥០០នាក់។ ក្រៅពី២០៤០ នាក់បានចុះឈ្មោះរួចរាល់ ក៏នៅមាន ១០០នាក់ទៀតផងដែរ ដែលនឹងត្រៀមខ្លួនចុះឈ្មោះបន្ទាប់ៗ។

លោក សែម ផល្លា ក៏បានអំពាវនាវដល់មហាជនចូលរួមគាំទ្រដល់ព្រឹត្តិការណ៍រត់ ប្រណាំង នេះឱ្យបានច្រើនកុះករ ដើម្បីស្វែងរកមូលនិធីជួយដល់សប្បុរសធម៌៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner