សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនកិច្ចនៅថៃ យើងបានពិភាក្សាស្វែងរកមធ្យោបាយ ទាញយកផលរួមគ្នាពីរ៉ែប្រេងកាត ដែលស្ថិតនៅតំបន់ត្រួតគ្នា ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនៅថៃ សម្ដេច និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាគ្នា ដើម្បីស្វែងរកមធ្យោបាយទាញយកផលរួមគ្នាពីរ៉ែប្រេងកាត ដែលស្ថិតនៅតំបន់ត្រួតគ្នា ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ ។

សម្តេចធិបតី បានបន្តថា ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទៅប្រទេសថៃ គឺមានកិច្ចការងារជាច្រើនដែលបានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីថៃ ដោយក្នុងនោះមានបីចំណុចដែលសំខាន់ដូចជា ៖ ទី១ វិស័យការទូតសន្តិសុខ, ទី២ វិស័យសេដ្ឋកិច្ច និងទី៣ គឺការងារពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ។

សម្តេច បញ្ជាក់ថា សម្តេច និងនាយករដ្ឋមន្រ្តីថៃ ក៏បានឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពីការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាពទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នេះជាទំនាក់ទំនងដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណតគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ដែលបានរៀបចំវេទិការធុរកិច្ចកម្ពុជា ថៃ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចរបស់សម្តេចនៅថៃ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដែរថា អ្នកចាំរិះគន់ ពេលដែលយើងទាក់ម៉ូយ ទាក់ទាញអ្នកវិនិយោគគេថា យើងអួត ។ តែដល់ពេលអ្នកវិនិយោគគេនឹងមកវិនិយោគ គេរិះគន់ ឱ្យតែមានអ្នកវិនិយោគ គឺពលរដ្ឋទឹកភ្នែក។ សម្តេច ថា អ្នករិះគន់ចាំតែទើស ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner