បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យវាយ តម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឱ្យចូលនិវត្តន៍
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកា រ សឹករងកំពង់ធំ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈនៅទីបញ្ជាការ បាន ដឹកនាំកិច្ចប្រជុំ ក្រុមការងារវាយតម្លៃលក្ខណៈ សម្បត្តិយោធិន ត្រូវដាក់ឱ្យ ចូលសោធន និវត្តន៍ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានអានសេចក្តីសម្រេច នៃការ រៀបចំ ក្រុមការងារវាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឱ្យចូលសោធននិវត្តន៍ និងបញ្ជាក់ជូនអំពីផែនការកំណត់របស់យោធភូមិភាគទី៤ និងផែន ការ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្តីពីការដាក់ យោធិនឱ្យចូលសោធននិវត្តន៍ នៅតាមកងឯក ភាព និងស្ថាប័នចំណុះ ទីបញ្ជាការសម្រាប់ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ ជូនអង្គប្រជុំអំពីការ ណែនាំ របស់ថ្នាក់ដឹកនាំអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និង បញ្ជាការ ដ្ឋានយោធភូមិភាគទី៤ ស្ដីអំពីលក្ខណៈសម្បត្តិ ដែលត្រូវវាយ តម្លៃដាក់យោធិនឱ្យចូលសោធននិវត្តន៍ នៅឆ្នាំ២០២៤ ៕
ដោយ៖ ប៊ុន រដ្ឋា