ឆ្នាំ២០២៤ មន្ទីរសាធារណការខេត្តបាត់ដំបង អនុវត្តគម្រោងជួសជុលថែទាំផ្លូវកៅស៊ូជាង ២០គីឡូម៉ែត្រ
បាត់ដំបង៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងកំពុង ដំណើរ ការដ្ឋានស្ថាបនាកែលម្អស្តារផ្លូវប្រភេទDBSTនិងពង្រីកតួថ្នល់ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់អូរចារ ក្រុង-ខេត្តបាត់ ដំបង។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ ដំបងបានប្រាប់ឱ្យ ដឹងថា ឆ្នាំ២០២៤នេះមន្ទីរទទួលទទួល បាន គម្រោងជួសជុល ថែទាំផ្លូវ ចំនួនប្រាំបួនគម្រោង មានប្រវែង សរុប ជាង២០គីឡូម៉ែត្រ។កាលពី ឆ្នាំ២០២៣ កន្លងទៅមន្ទីរអនុវត្តគម្រោង ចំនួន៤ សម្រេចបានលទ្ធផល១០០ភាគរយ។

លោក ព្រួញ រិទ្ធថា បន្តថា ឆ្នាំ២០២៤ មន្ទីរបានដាក់គម្រោង អាទិភាពចំនួន ៩គម្រោង ជាប្រភេទផ្លូវក្រាលកៅស៊ូ
DBST។ ក្នុងនោះមានដូចជាការពង្រីកកំណាត់ផ្លូវជាតិលេខ៥, ការចាក់ក្រាលកៅស៊ូផ្លូវ១៥៧Aនិង គម្រោងស្តារ ជួសជុល កែលម្អផ្លូវ រងការខូចខាត ដោយសារតែគ្រោះទឹកជំនន់កន្លងទៅ ព្រមទាំង ដាក់ ពង្រាយក្រុមការងារឱ្យជួសជុល ថែទាំនៅលើកំណាត់ផ្លូវផ្សេងៗ មួយចំនួនទៀត។

ជាមួយគ្នានេះដែរលោកប្រធានមន្ទីរសាធារណការខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួម ក្នុងការថែទាំផ្លូវ និងប្រព័ន្ធលូរំដោះ ទឹកឱ្យបានល្អ ។ជាពិសេសសូមចូលរួមទប់ស្កាត់ ពីការរំលោភលើដី ចំណីផ្លូវ ដូចជាការសាងសង់សំណង់រឹង,ការចាក់ដីលំនៅ ឋាន ខ្ពស់ ជាងផ្លូវ ការលុបប្រឡាយ លូបង្ហូរទឹក និងប្រព័ន្ធបង្ហូរទឹកជាដើម។ល។

ទាក់ទងនឹងការដ្ឋានលោកប្រធានមន្ទីរ បានសំណូមពរដល់ បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋានផ្លូវកំពុងសាងសង់ និង ត្រូវអនុវត្តគម្រោងសូមមេត្តាយោគយល់ចំពោះការរំខាន និង បង្កផលប៉ះពាល់។ជាពិសេសសូមចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារបច្ចេកទេសដើម្បីឱ្យគម្រោងអនុវត្តទៅបានដោយរលូន៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)
