គ្រឿងសមុទ្ទបន្ថែមគ្រឿងជាង ៤តោន បង្ក្រាបនៅភ្នំពេញ (Video Inside)

គ្រឿងសមុទ្ទចាក់ចាហួយជាង ៤តោន ត្រូវបានបង្ក្រាបក្នុងរាជធានីភ្នំពេញ។ ចាហួយដែលចាក់បញ្ចូលក្នុងគ្រឿងសមុទ្ទ គឺជាផលិតផលគីមី ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

ប្រធានសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «កបប» លោក ហេង មាលី បានថ្លែងថា ការបង្ក្រាបគ្រឿងសមុទ្ទចាក់ចាហួយនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅទីតាំងស្តុកចែកគ្រឿងសមុទ្ទ នៅតំបន់ត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខ និងនៅក្នុងសង្កាត់ទឹកល្អក់ទី១ នៃខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ។

គ្រឿងសមុទ្ទដែលបង្ក្រាបបាននោះរួមមាន បង្គា ម៉ឹក ងាវ ក្តាម ដែលឈ្មួញនាំចូលមកចំនួន ២៦០កេស ស្មើ ៤ពាន់ ២៣៥គីឡូក្រាម សម្រាប់លក់បោះដុំ និងរាយសម្រាប់ចែកចាយបន្ត។

សាខា ក.ប.ប បានស្នើសុំដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាជួយទប់ស្កាត់នូវផលិតផលណា ដែលមិនមានឯកសារច្បាស់លាស់, ផលិតផលមានសារធាតុគីមីហាមឃាត់, ផលិតផល ខូចគុណភាព, ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ ដើម្បីធានាឱ្យបាននូវម្ហូបអាហារ ដែលមិនប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។

ads banner