សម្តេចធិបតី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន៦ចំណុច
និងការងារអាទិភាពក្នុងរយៈពេល២ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត រួមនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។
ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្ត ក៏ដូចជាការសម្រេចបាននូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” របស់រាជរដ្ឋាភិបាល ពិសេស ការបង្កើនការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ដោយបន្តកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% ដែលនឹងចូលរួមក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា។

#ams1minute