ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨ ក្នុងខេត្តក្រចេះ

(ភ្នំពេញ)៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តក្រចេះ ស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០នាក់ ។

ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះ មានសមាជិក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន ៣០០នាក់ក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានចំនួន ២៤៤នាក់ និងសមាជិករដ្ឋសភាចំនួន ៣នាក់ សរុប ២៤៧ នាក់។

ពិធីបោះឆ្នោតនឹងប្រព្រឹទ្ធទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ហើយគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ ។ គួរបញ្ជាក់ថា ភូមិភាគទី៨ មានអាសនៈចំនួន ៦ និងបណ្ឌលខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់ដែរថា បោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ ជាការពង្រឹងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា ។ បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner