ជនសង្ស័យ ៩៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៩ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន៩៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៤២ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៩៤នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៧នាក់ស្រី ៣នាក់ ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៣៥នាក់ស្រី ៥នាក់ បើកបរក្រោម ឥទ្ធិ ពល ២ករណី ឃាត់ ២នាក់ស្រី ០នាក់ប្រើប្រាស់ ១៧ករណី ឃាត់ ៥០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្នើ ២៦,៤៤ក្រាម និង២១កញ្ចប់តូច។ លទ្ធផលខាងលើ ១២អង្គភាពបាន ចូលរួម បង្ក្រាប ៕

ដោយ ៖ ប៊ុនធី/ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner