ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៥

(តាកែវ)៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានបង្ហាញពីជំនឿថា ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានិងអំពាវនាវដល់គ្រប់ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំង អស់ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោតនាពេលខាងមុខ និងបានបង្ហាញ ខ្លួនបេក្ខ ជន ដែលជាសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ៥ ផងដែរ ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ បានលើក ឡើងបែបនេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ម ណ្ឌលភូមិភាគ៥ នៅស្នាក់ការគណបក្សប្រជាជន កម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានធ្វើការផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ជាការបោះឆ្នោតអសកល ដែលមានសមាជិក រដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត នៅក្នុងក្រប ខណ្ឌ នៃភូមិភាគនីមួយៗ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner