ឥណ្ឌូនេស៊ីត្រៀមរៀបចំការបោះឆ្នោតសកល សប្តាហ៍ក្រោយ
ហ្សាកាតា៖ ប្រទេស ឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចរាល់ សម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃពុធ ខាងមុខនេះ ខណៈដែលថ្ងៃសៅរ៍ គឺជាថ្ងៃជួបជុំឃោសនាចុងក្រោយរបស់បេក្ខភាពឈរឈ្មោះ។
មនុស្សប្រហែល ១០ម៉ឺននាក់ ត្រូវបានគេមើលឃើញ ជួបជុំគ្នា នៅក្នុងពហុកីឡដ្ឋាន ហ្សាកាតា (Jakarta) កាលពីថ្ងៃទី១០ ខែកុម្ភៈ។ ជាការប្រមូលផ្តុំដ៏ធំមួយ ដើម្បីគាំទ្រដល់បេក្ខជននាំមុខ នៃការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី គឺលោក ប្រាបូវ៉ូ ស៊ូប៊ី យ៉ានតូ (Prabowo Subianto)។
លោក ស៊ូប៊ី យ៉ានតូ (Subianto) គឺជាបេក្ខភាពប្រកួតប្រជែង ៣លើក សរុបទាំងលើកនេះ ហើយលោកក៏ជារដ្ឋមន្ត្រីការពារជាតិ នាពេលបច្ចុប្បន្ននេះ ផងដែរ។
បេក្ខជននាំមុខពីររូបទៀត គឺសុទ្ធតែជាអតីតអភិបាលខេត្ត រួមមាន ដូចជា លោក អានី បាស្វេដាន (Anie Baswedan) និងលោក ហ្គាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) នៅក្នុងសមរភូមិប្រយុទ្ធ ដើម្បីទាមទារការដឹកនាំប្រទេស ដែលភាគច្រើន ជាជនជាតិម៉ូស្លីម មួយនេះ។
ប្រជាជនឥណ្ឌូនេស៊ីមានសិទ្ធិបោះឆ្នោត ជាង២០៤លាននាក់នឹងជ្រើសរើសប្រធានាធិបតីបន្ទាប់ របស់ពួកគេ ព្រមទាំង សមាជិកសភា និងមន្ត្រីក្នុងតំបន់ រាប់ពាន់នាក់ ផ្សេងទៀត នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាថ្ងៃបោះឆ្នោតសកល។ ការិយាល័យបោះឆ្នោត មានជាង៨០ម៉ឺននាក់ នៅទូទាំងប្រទេស។ បន្ទាប់ពីការប្រមូលផ្តុំនៅថ្ងៃសៅរ៍ ដែលជាថ្ងៃឃោសនាចុងក្រោយនោះ គឺឈានដល់ «ថ្ងៃស្ងប់ស្ងាត់ បីថ្ងៃ» មុនការបោះឆ្នោត មកដល់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត