ជនសង្ស័យ ៣៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី១១ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹង ថា ជនសង្ស័យចំនួន៣៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិ ការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៨នាក់(ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៣នាក់ស្រី ២នាក់ បើកបរ ក្រោម ឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុង ថ្ងៃទី១១ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣៥៤,១០ក្រាម និង៣កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ២,៣៣ក្រាម ។កេតាមីន(Ke) =ស្មើ២៦,៧៤ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៨២,០៥ក្រាម ។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី/ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕