៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ២៩ ចំនួនជាង២ពាន់ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ២ពាន់ ៥០៧ករណី ដែលកើនឡើងច្រើនដល់ ១ពាន់ ៩១១ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ រួមមានប្រទេសសឹង្ហបុរី ដែលមានការឆ្លងចំនួន ១ពាន់ ៣១១ករណី, ប្រទេសប្រុយណេ មានឆ្លង ៥៦៥ករណី, ប្រទេសឥណ្ឌូនេស៊ី មាន៦៣០ករណី និងប្រទេសឡាវ ដែលមានឆ្លង ១ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៧ម៉ឺន ១ពាន់ ៦១៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៦៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់បានកើនដល់ជាង ៦លាន ៩៨ម៉ឺននាក់ហើយ៕