បាញ់ប្រហារនៅរថភ្លើងក្រោមដី ក្នុងក្រុងញូវយ៉ក ស្លាប់និងរបួសមនុស្ស ៦នាក់

ញូវយ៉ក៖ មនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារលើរថភ្លើងក្រោមដីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅមុនម៉ោងដ៏មមាញឹក កាលពីរសៀលថ្ងៃចន្ទ។

នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អាជ្ញាធរត្រូវបានជូនដំណឹងភ្លាមៗ ពីហេតុការណ៍នេះ នៅម៉ោងប្រមាណ ជាង៤ល្ងាច។

លោក Michael Kemper ប្រធានផ្នែកឆ្លងកាត់របស់ប៉ូលីសទីក្រុងបាននិយាយថា «យើងមិនជឿថា នេះគឺជាការបាញ់ប្រហារ ដោយចៃដន្យទេ…ជាអកុសល ជនរងគ្រោះម្នាក់ អាយុ ៣៤ ឆ្នាំ ត្រូវបានប្រកាសថា បានស្លាប់»។

ហេតុការណ៍នេះបានកើតឡើង នៅឯស្ថានីយ៍រថភ្លើងក្រោមដី Mount Eden Avenue នៅតំបន់ភាគខាងជើងនៃទីក្រុង Bronx ចម្ងាយ ១៤គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ Times Square របស់ទីក្រុងមានប្រជាជនច្រើនបំផុត Manhattan នៃទីក្រុងញូវយ៉ក។

ក្រុមប៉ូលិស និងភ្នាក់ងារមកពីការិយាល័យសហព័ន្ធគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) បាននៅកន្លែងកើតហេតុ ធ្វើការស្វែងរកស្នាមម្រាមដៃ បន្ទាប់ពីការបាញ់ប្រហារនេះ។

ការបាញ់ប្រហារដ៏ធំគឺជារឿងធម្មតា នៅក្នុងសហរដ្ឋអាមេរិក ដែលមានកាំភ្លើងច្រើនជាងមនុស្ស ហើយប្រហែលមួយភាគបីនៃមនុស្សពេញវ័យ មានកាំភ្លើងប្រើប្រាស់។

ការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនពេញចិត្តនឹងបទប្បញ្ញត្តិកាំភ្លើងដ៏តឹងរ៉ឹង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner