ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ណែនាំដល់បងប្អូនអតីតយុទ្ធជន ត្រូវខិតខំ ព្យាបាលជំងឺ រស់នៅស្អាត មានអនាម័យ  ដើម្បីមានសុខភាពល្អ

(កំពង់ធំ)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តដឹកនាំសហការីទៅសំណេះ សំណាល សាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោ គ និង ថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ៣គ្រួសារ ដែលមានជំងឺប្រចាំកាយ និង មានជីវភាព លំបាកខ្វះខាត ដល់គេហដ្ឋាននីមួយៗ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ  រួមមាន ទី១ឈ្មោះ ចាន់ សុខា អាយុ៦៣ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន ៤នាក់ ទី២ ឈ្មោះ អ៊ុក ឃន អាយុ ៧៤ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន ២នាក់  និងទី៣ឈ្មោះ សាន សំអាត អាយុ៥៩ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន ២នាក់   ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករចំនួន ៥០គីឡូក្រាម  មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យួរ ត្រីខកំប៉ុងចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលសម្ដេច និងលោក ជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធ ជន គ្រប់ពេលវេលា និង បានណែនាំដល់បងប្អូនអតីតយុទ្ធជន ត្រូវខិតខំព្យា បាលជំងឺ រស់នៅស្អាត មានអនាម័យ  ដើម្បីមានសុខភាពល្អ និងប្រកបរបររក ទទួលទាន ប្រកបដោយសុចរិតទៀងត្រង់  ព្រមទាំងខិតខំបង្កបង្កើន ផលដាំដំណាំ ចិញ្ចឹមសត្វ និងត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner