ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន១០ករណី ថ្ងៃទី១៤ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ស្រី ០នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់ស្រី ១នាក់
ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី១៤ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦១,១៧ក្រាម។
លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី/ភារ៉ា

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕