មីយ៉ាន់ម៉ានឹងបើកឲ្យដំណើរការធនាគារបរទេសបន្ថែមទៀត ចុងឆ្នាំនេះ

ជាមួយនឹងកំណែទម្រង់វិស័យហិរញ្ញវត្ថុនោះ ប្រទេសមីយ៉ាន់ម៉ាមានផែនការអនុញ្ញាតឲ្យធនាគារបរទេសច្រើនទៀត ដំណើរការផ្តល់សេវាកម្មក្នុងប្រទេស នេះបើតាមលោក Soe Thein (ស៊ូ ថេន) អគ្គទេសាភិបាលរងនៃធនាគារកណ្តាលមីយ៉ាន់ម៉ា CBM។

លោកបានប្រាប់សារព័ត៌មាន The Nation កាលពីថ្ងៃពុធ ទី១០ កក្កដាម្សិលមិញថា ជុំទី៣នៃអាជ្ញាប័ណ្ណ សម្រាប់ធនាគារបរទេសនឹងត្រូវបើកឲ្យមាន នៅចុងឆ្នាំ២០១៩នេះ។
បច្ចុប្បន្ននេះ មានធនាគារបរទេសចំនួន១៣ត្រូវបានផ្តល់អាជ្ញាប័ណ្ណបើកដំណើរការអាជីវកម្ម ជាសាខារបស់ខ្លួន ក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Soe Thein បានបញ្ជាក់ថា មីយ៉ាន់ម៉ាបានបន្ធូរបន្ថយការរឹតបន្តឹងលើការផ្តល់អាជ្ញាប័ណ្ណសម្រាប់ធនាគារបរទេស។
កាលពីឆ្នាំ២០១៤ ធនាគារកណ្តាលមីយ៉ាន់ម៉ាបានផ្តល់អាជ្ញាប័ណ្ណដល់សាខាធនាគារចំនួន៩ មកពីអូស្ត្រាលី ជប៉ុន សិង្ហបុរី ចិន ថៃ និងមីយ៉ាន់ម៉ា។ ២ឆ្នាំក្រោយមក ផ្តល់ធនាគារក្រៅប្រទេសចំនួន៤ទៀត មកពីវៀតណាម កូរ៉េខាងត្បូង ឥណ្ឌា និងតៃវ៉ាន់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner