សម្តេច ម៉ែន សំអន ស្នើគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ នូវសេចក្តីថ្លែងការណ៍ របស់ គ.ជ.ប និងសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងមហាផ្ទៃ

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ មកពីស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា ព្រឹកថ្ងៃសុក្រទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរ វាយតម្លៃខ្ពស់ចំពោះសមាជិក នៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទាំងស្រុកចន្ទ្រា និងក្រុងបាវិត ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមករហូតទទួលបានជោគជ័យគួជាទីមោទន: ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ នូវឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ គ ជ ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសេចក្តី ប្រកាសព័ត៌មាន ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ ក្រសួងមហាផ្ទៃ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែល មាន ចែងនៅ ក្នុង រដ្ឋធម្មនុញ្ញ នៃ កម្ពុជា ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោតទាំង អស់ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ ២០២៤ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះ ឆ្នោតជូនគណបក្សប្រជាជន។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ដោយឡែកនៅខេត្តស្វាយរៀង មានអង្គបោះឆ្នោតសរុប ៥១៨នាក់ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានអង្គបោះឆ្នោតចំនួន ៤១៨ និងគណបក្សភ្លើងទៀនមានចំនួន ១០០ អង្គបោះឆ្នោត ៕

ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner