ស្រូវប្រាំង១១៥ហិកតា ត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជាជួយសង្គ្រោះ

កំពង់ឆ្នាំងៈប្រជាពលរដ្ឋ ១៨៥គ្រួសារ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឃុំសែប ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះសូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹក។

លោក ហោ សារិទ្ធ មេឃុំសែប ស្រុកកំពង់ត្រឡាច បានឳ្យដឹងថា ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ដោយស្រូវប្រាំងចំនួន ១១៥ ហិកតា លោកបណ្ឌិត ហ៊ី វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក ប៉ែន ច័ន្ទដារិទ្ធ អនុប្រធានក្រុមការងារចុះឃុំសែប និងសប្បុរសជននានាបានជួយជាម៉ាស៊ីននិងប្រេង សម្រាប់ បូមទឹកជួយសង្គ្រោះស្រូវនៅចំណុចបឹងសាឡុង នៃភូមិដូនទយ ឃុំសែប ។ក្នុងនាមជាអាជ្ញាធរឃុំជំនួសមុខឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកជំទាវ ពិសេសឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់គិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ៕

សូមបញ្ជាក់ថា ការជួយសង្គ្រោះស្រូវនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ រួមមាន ឯកឧត្តមបណ្ឌិត ហ៊ី វីរៈ ឧបត្ថម្ភប្រេង ១៥៥លីត្រ,លោក ប៉ែនច័ន្ទដារិទ្ធ ឧបត្ថម្ភម៉ាស៊ីនបូមទឹកធំមួយគ្រឿង សប្បុរសជនប្រេងចំនួន ៤៥០ លីត្រ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រេងចំនួន ១៥០ លីត្រ៕
ដោយៈសុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner