អភិបាលខេត្តបាត់ដំបងជួបពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោង”ផែនទីហានិភ័យទឹកជំនន់នៅកម្ពុជា”ជប៉ុន
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃ ទី១៩ ខែកុម្ភៈ បានជួបពិភាក្សាការងារជាមួយ លោក គីគូតា តូម៉ូយ៉ា (KIKUTA Tomoya )នាយកនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស្វកម្ម ទឹក និង គ្រប់គ្រងគ្រោះ មហន្តរាយទន្លេនៃ ក្រសួង ដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ប្រទេសជប៉ុន (MLIT-ជប៉ុន)ដែល ជាដៃគូសហការ។
ក្នុងជំនួបលោក គីគូតា តូម៉ូយ៉ា បានជម្រាបឯកឧត្តមអភិបាលខេត្តពី ដំណើរបេសកកម្មរបស់លោកមកកាន់ខេត្តបាត់ដំបងគឺដើម្បីសិក្សា ស្វែង យល់ និងប្រមូលព័ត៌មានអំពីស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរនាពេល កន្លងមកនិងបច្ចុប្បន្ន ដើម្បីយកទៅប្រើប្រាស់ក្នុងផែនទីហានិភ័យ ទឹក ជំនន់ សម្រាប់ ក្រុង-ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណនិងផ្តល់ការគាំទ្រព្រម ទាំង ជំរុញ ឱ្យមន្ទីរជំនាញក្នុងខេត្ត,មន្ត្រីជំនាញពាក់ព័ន្ធសាលាលខេត្ត សហការជួយសម្របសម្រួលនូវអ្វីដែលគម្រោងលើកឡើង។ ឯកឧត្តម ក៏បានជម្រាបជូនភ្ញៀវពីតម្រូវការចាំបាច់និងបញ្ហាប្រឈម នានាដែល ក្រុងបាត់ដំបងកំពុងជួបបញ្ហានិងស្វែងរកដៃគូក្នុងការស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុង។
សូមជម្រាបថា ជំនួបខាងលើផ្តោតសំខាន់លើការសិក្សានិងប្រមូល តម្រូវ ការព័ត៌មាននិងទិន្នន័យ សម្រាប់កំណត់ពីតំបន់ដែល ទទួល រងគ្រោះដោយសារទឹកជំនន់ តាមបណ្តោយដងស្ទឹងសង្កែ។ដូចជា វិសាលភាពនៃទឹកជំនន់ កម្ពស់ទឹកនិងរយៈពេល ។ជា ពិសេសផ្តោត សំខាន់ស្ថានភាពទឹកជំនន់តាមបណ្តោយដងស្ទឹងសង្កែកាលពីឆ្នាំ២០១៣ និងឆ្នាំ២០២០ទិន្នន័យនៃការខូចខាត , ការឆ្លើយតបនឹងគ្រោះទឹក ជំនន់និងទិន្នន័យសង្គមដែលក្នុងនោះដូចជាទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ស្ថានីយ មធ្យោបាយ ធ្វើដំណើរសាធារណៈ អគ្គិសនី ការផ្គត់ផ្គង់ ទឹកស្អាត មន្ទីរពេទ្យ សាលារៀន និងអគារសហគមន៍…។ល៕



អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប