ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាល
ស្របទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេសសេវាថែទាំសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា”
នៅក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាចិត្តចូលរួមគាំទ្រ និងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ក្នុងការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេល មានផ្ទៃពោះ ពេលសម្រាល ការថែទាំសុខភាពមាតា ទារក និងកុមារ ការបង្ការទប់ស្កាត់ជំងឺឆ្លង ដូចជាការចម្លង មេរោគអេដស៍ ស្វាយ និងថ្លើមប្រភេទបេ ពីម្ដាយមកកូន ដើម្បីសម្រេចបាននូវគោលដៅក្រោម ៥% នៅឆ្នាំ២០២៥ ខាងមុខនេះ, ជាមួយនឹងការលើកកម្ពស់ការអនុវត្តការរស់នៅល្អ ដោយប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយ សុខភាពល្អ (Healthy Lifestyle) ការបញ្ចៀសបាននូវជំងឺមិនឆ្លងនានាដូចជា ជំងឺបេះដូង ជំងឺស្ទះសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូនជាដើម។
#ams1minute