តម្លៃប្រេងសាំងកើនឡើង (Video Inside)

តម្លៃប្រេងសាំងបានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើន មកវិញចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន។

ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន គឺតម្លៃនេះគឺកើនឡើងចំនួន ៥០រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner