បាក់រលំអណ្តូងរ៉ែ នៅវ៉េណេស៊ុយអេឡា សង្ស័យស្លាប់មនុស្ស២៥នាក់

ការ៉ាកាស៖ មនុស្សប្រមាណ២៥នាក់ត្រូវបានសង្ស័យថា បានស្លាប់ នៅក្នុងហេតុការបាក់រលំអណ្តូងរ៉ែមួយ កន្លែងនៅវ៉េណេស៊ុយអេឡា។

អាន. ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ នៅក្នុងទីក្រុង Angostura នៃរដ្ឋ Bolivar ។ អភិបាលក្រុងបាននិយាយថា អណ្តូងរ៉ែដែលបាក់រលំនេះ គឺខុសច្បាប់ មានទីតាំងនៅក្នុងព្រៃដាច់ស្រយាលនៃភាគខាងត្បូង ប្រទេសវេណេស៊ុយអេឡា។

លោកបានបន្តថា «មានការពិភាក្សាអំពីអ្នកស្លាប់ មានចំនួន ២៥ នាក់ និង ១៥ នាក់ទៀតរងរបួស» ប៉ុន្តែលោកបានបន្ថែមថា «មិនទាន់មានចំនួនពិតប្រាកដនៅឡើយ»។

យ៉ាងណាមិញ មុននេះ រដ្ឋលេខាធិការសន្តិសុខពលរដ្ឋនៃរដ្ឋ Bolivar បានរាយការណ៍ថា មានមនុស្សស្លាប់ពីរនាក់ និងរបួសពីរនាក់។

គួរបញ្ជាក់ថា តំបន់កើតហេតុនេះ សម្បូរទៅដោយមាស ពេជ្រ ដែក បុកស៊ីត រ៉ែថ្មខៀវ និងកូលតាន់។ ក្រៅពីការជីកយករ៉ែរបស់រដ្ឋដោយស្របច្បាប់ ក៏មានឧស្សាហកម្មរុករករ៉ែខុសច្បាប់ កំពុងកើនឡើងដែរ។ កាលពីខែធ្នូឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ១២ នាក់ត្រូវបានសម្លាប់ អំឡុងពេលដែលអណ្តូងរ៉ែ នៅឯសហគមន៍ជនជាតិដើមភាគតិច Ikabaru ក្នុងតំបន់ដូចគ្នានេះ បានដួលរលំ៕ ប្រភពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner