សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើង បង្រៀន ទទួល បានជោគជ័យ, មនុស្សដែលយើងព្យាបាល បានជាសះស្បើយ ជួបជុំគ្រួសារ នោះទេ

(ភ្នំពេញ)៖ គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ, មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យ អប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំតែងតែនិយាយថា លោកគ្រូ អ្នកគ្រូពេទ្យ ជាអ្នកធ្វើការងារមួយចំនួនរបស់ទេវតា ហេតុអី? បើអ្នកទៅបន់ស្រន់ភាគច្រើន ខ្ញុំឃើញតែពីរទេធំៗ គឺទី១ បន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្តាយឪពុកដែលឈឺឱ្យជា ទី២ សុំឱ្យរកស៊ីមានបាន ។ អីចឹងទេវតាអាចផ្តល់បាន ប៉ុន្តែវិធីសាស្ត្រធ្វើជាក់ស្តែង មានតែលោកគ្រូអ្នកគ្រូពេទ្យ ព្រោះពេទ្យ មិនមែនទេវតា តែធ្វើការងាររបស់ទេទេវតា អីចឹងការភារកិច្ច និងការខិតខំរបស់លោកគ្រូអ្នកគ្រូ ដែលចាត់ទុកថាជាសេនាឱ្យទេវតា ធ្វើការងារទេវតា នេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ អីចឹងសុខភាព ទៅរកគ្រូពេទ្យ សមត្ថភាព ចំណេះដឹង ដើម្បីជោគជ័យ ក្នុងការងារ គឺរកគ្រូបង្រៀន ។

សម្តេចបានថ្លែងសង្កត់ធ្ងន់ថា ខ្ញុំសូមលើកទឹកចិត្តលោកគ្រូ អ្នកគ្រូទាំងអស់ទូទាំងប្រទេស ដែលទទួលជ័យលាភី ឬមិនជ័យលាភី សូមលោកគ្រូអ្នកគ្រូ បន្តកិច្ចការទេវតានេះ ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បណ្តាលោកគ្រូ អ្នកគ្រូពេទ្យ គណៈគ្រប់គ្រងពេទ្យ បុគ្គលិកពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារទេវតាឱ្យបានល្អ ដើម្បីទទួលបានការពេញចិត្ត ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner