និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីការធានារ៉ាប់រងជាកាតព្វកិច្ច និង ការពារសិទ្ធិអ្នករងគ្រោះ
បន្ទាយមានជ័យ៖ដោយសារការរីចម្រើនលើគ្រប់វិស័យក្នុងនោះ មាន វិស័យ ដឹកជញ្ជូន សំណង់ ជាដើម ហើយក៏មានគ្រោះថ្នាក់ ជាយថា ហេតុ ក្នុង វិស័យនេះដែរ ។ដើម្បីបញ្ជ្រាបពីកាតព្វកិច្ចនិង ការទទួលខុសត្រូវ ចំពោះ ជនរង គ្រោះ សិក្ខាសាលាស្ដីពីការធានារ៉ាប់រងជាកាតព្វកិច្ច បាន ប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈនៅសាលប្រជុំសាលាខេត្តបន្ទាយ ។សិក្ខាសាលារៀបចំឡើងដោយនិយ័តករធានា រ៉ាប់រងកម្ពុជា។
ថ្លែងទៅកាន់អ្នកចូលរួមដែលជាមន្រ្តីមកពីមន្ទីរ អង្គភាពរដ្ឋ និងឯកជន ឯកឧត្តម ប៊ូ ចន្ទ៍ភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រង កម្ពុជាបញ្ជាក់ថា សិក្ខាសាលានេះបញ្ជ្រាបការយល់ដឹងពីការធានារ៉ាប់រងឱ្យបានទូលំទូលាយដល់សាធារណៈជននិង ក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជនរួមមាន ក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកជញ្ជូនទំនិញ និង ក្រុមហ៊ុនសំណង់ ក៏ដូចជាម្ចាស់ ការដ្ឋាន សាងសង់ ដែលជាអ្នកមាន ការធានារ៉ាប់រងនេះ ជាអ្នកទទួលខុសត្រូវនៅពេលបង្កឱ្យមាន ហានិភ័យ ប៉ះពាល់ដល់សម្ភារៈ ការរងរបួសដល់រាងកាយ និងអាយុជីវិត សាធារណៈ ជនដែលជាអ្នកទទួលបាននូវធានារ៉ាប់រងនេះ ទៅតាមច្បាប់ និយ័តករធានារ៉ាប់រង កម្ពុជា ។
ចំណែកលោក លី សុវណ្ណារិទ្ធិ៍ អភិបាលរងខេត្តបន្ទាយមានជ័យ បាន សាទរចំពោះការផ្សព្វផ្សាយនិង ការបញ្ជ្រាបអំពីកាតព្វកិច្ច ធានារ៉ាប់រង ។លោកថា វាមាន សារៈសំខាន់ ចំពោះអ្នកមានកាតព្វកិច្ចឬចេញនូវ ធានា រ៉ាប់រងក្នុងករណីមានហានិភ័យកើតឡើង។ ពិសេសសាធារណៈជន ដែល ជាអ្នកទទួលបានផលប្រយោជន៍ និងសិទ្ធិពីការធានារ៉ាប់រងនេះ ដែលរងគ្រោះដោយសារការបង្កឡើងពីស្ថាប័ន និងវិស័យឯកជន មាន ក្រុមហ៊ុនម្ចាស់សំណង់ជាដើម ។
បើតាមលោកអភិបាលរងខេត្តបានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមាន ក្រុមហ៊ុនធានារ៉ាប់រងចំនួនពីរ។ ដ្បិតសក្ដានុពលខេត្ត មាន លើវិស័យដឹក ជញ្ជូន ក្រុមហ៊ុនអភិវឌ្ឍន៍ និងវិស័យឯកជនដែលក្រុមហ៊ុនចាំបាច់ តម្រូវការ នូវ ធានារ៉ាប់រង ៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន