JICA គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យរៀបចំដែនដី ដើម្បីរួមចំណែកសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
អត្ថបទដោយ៖
គ្រី សម្បត្តិ
ជប៉ុន៖ JICA គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យ រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរួមចំណែកសម្រេចគោលនយោបាយ អាទិ ភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នេះជាការបញ្ជាក់របស់ ឯកឧត្តម TANAKA Akihiko ប្រធាន JICA នៅក្នុងជំនួប ជា មួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅទីស្នាក់ការ JICA ទីក្រុងតូក្យូ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅ ប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ៕
ដោយ / គ្រី សម្បត្តិ





គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។