សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ ខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ជាពិសេស ផ្ដោតលើកិច្ចការការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា ដោយឈរលើកត្តា ២ គឺ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងកាត់បន្ថយនូវផលអវិជ្ជមានទាំងឡាយ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។

#ams1minute

ads banner