សម្តេចធិបតីពន្យល់អត្ថន័យនូវអ្វីជា «កិច្ចការទេវតា» (Video Inside)

សម្តេចធិបតីបានហៅកិច្ចការរបស់គ្រូបង្រៀន និងគ្រូពេទ្យថាជា «កិច្ចការទេវតា» ដោយសារការបន់ស្រន់ពីមនុស្សទូទៅគឺចង់បាន «សេចក្តីសុខ» និង «សុំឱ្យរកស៊ីមានបាន»។

សម្តេចធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នាថ្ងៃទី២២កុម្ភៈបញ្ជាក់ថា បើគេចង់បានក្តីសុខ, មានសុខភាពល្អ និងអាយុយឺនយូរ គឺគេត្រូវទៅរកពេទ្យ ចំណែកការបន់សុំឱ្យរកស៊ីមានបាន គឺត្រូវពឹងផ្អែកលើគ្រូបង្រៀន ដែលនឹងផ្តល់ចំណេះឱ្យសិស្សក្លាយជាធនធានមនុស្ស អាចប្រកបការងារទទួលបានប្រាក់ចំណូលក្លាយជាមនុស្សមានទ្រព្យសម្បត្តិបាន។

សម្តេចធិបតីបានអំពាវនាវចំពោះគ្រូបង្រៀន និងគ្រូពេទ្យ សូមជួយបំពេញការបំរើ «កិច្ចការទេវតា» នេះ ឱ្យបានល្អ ដើម្បីការបានទទួលលទ្ធផលល្អមកវិញ ពីពលរដ្ឋដែលប្រាថ្នានូវសេចក្តីសុខ និងការសុំឱ្យរកស៊ីមានបាន។

ads banner