ជនសង្ស័យ ៥៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី២២ ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៦នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៤នាក់ស្រី ៣នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ប្រើប្រាស់ ៤ករណី ឃាត់ ២០នាក់(ស្រី ០នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២៦០,៧៦ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ៣,៨០ក្រាម។ កញ្ឆា ស្មើ ១៣,១៥ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៕

ដោយ ៖ ប៊ុនធី/ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner