ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញចូលរួមបិទយុទ្ធនាការឃោសនា បោះឆ្នោតព្រឹទ្ធសភានៅខេត្តតាកែវ
តាកែវ៖ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈបាន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលភូមិភាគ៥ នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ។

ក្នុងឱកាសនេះឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានបង្ហាញពីជំនឿថា ក្រុមប្រឹក្សាឃុំ/សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលជាអង្គ បោះឆ្នោត នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានិង អំពាវនាវដល់ គ្រប់ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ត្រូវត្រៀមឯកសារសម្រាប់ បោះឆ្នោត ថ្ងៃអាទិត្យទី២៥ ខែកុម្ភៈខាងមុខនេះ។

ឯកឧត្តមបន្តថា នៅពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតមាន ន័យថាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា នឹងក្លាយជាប្រធានព្រឹទ្ធសភា ហើយព្រឹទ្ធសភាដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងការពារ បម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍ប្រទេសឱ្យកាន់ តែរីក ចម្រើនថែមទៀត។
ក្នុងពិធីនេះដែរបានបង្ហាញខ្លួនបេក្ខជន ក៏ដូចជាបេក្ខជនបំរុងសម្រាប់ ជ្រើសតាំង ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ៥ ផងដែរ ៕



អត្ថបទ៖ង៉ាន ទិត្យ
រូបភាព៖រិនរចនា