ពិធីករទូរទស្សន៍នៅអូស្ត្រាលី ត្រូវបានគេធ្វើឃាត

នគរបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានចោទប្រកាន់នគរបាលម្នាក់ ពីបទឃាតកម្មពីរដង លើពិធីករទូរទស្សន៍ម្នាក់ និងមិត្តប្រុសរបស់ពិធីកររូបនោះ ដែលជាអ្នកបម្រើលើយន្តហោះ។

គេចាប់ផ្តើមស៊ើបអង្កេតករណីឃាតកម្មនេះ បន្ទាប់ពីប្រទះឃើញសម្លៀកបំពាក់ប្រឡាក់ឈាម នៅក្នុងធុងសំរាម នៅតំបន់ជាយក្រុង។ អ្នកស៊ើបអង្កេត បានធ្វើដំណើរទៅកាន់ផ្ទះរបស់អតីតពិធីករកម្មវិធីកម្រាលព្រំក្រហម និង ធ្លាប់ជាអ្នកកាសែតបែបកម្សាន្ត គឺ លោក Jesse Baird អាយុ២៦ ឆ្នាំ។ ពួកគេបានរកឃើញ ឈាមយ៉ាងច្រើន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ទាំងរូបលោក និងមិត្តប្រុសរបស់គាត់ ដែលជាអ្នកបម្រើលើយន្តហោះ ឈ្មោះ Qantas Luke Davies អាយុ ២៩ឆ្នាំ។ យ៉ាងណាក៏ដោយ សាកសពរបស់ពួកគេមិនទាន់ត្រូវបានរកឃើញនៅឡើយ។

អគ្គនាយក ទីភ្នាក់ងារស៊ើបអង្កេតអូស្ត្រាលី លោក Danny Doherty បាននិយាយថា បុរសអាយុ ២៨ ឆ្នាំ ដែលបម្រើការជាប៉ូលីសត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតទាំងពីរករណីនេះ បន្ទាប់ពីស៊ើបអង្កេតយ៉ាងហ្មត់ចត់ រយៈពេលបីថ្ងៃ។

ជនជាប់ចោទត្រូវបានគេនិយាយថា ធ្លាប់មានទំនាក់ទំនងជាមួយលោក Baird និងធ្លាប់ធ្វើវីដេអូ Blog តាមប្រមាញ់តារាល្បីៗ មុនពេលចូលបម្រើការជាប៉ូលីស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner