ស្រីលង្ការៀបចំបុណ្យព្រះពុទ្ធសាសនា Navam Perahera

កូឡុំបូ៖ ប្រទេសស្រីលង្កាបានរៀបចំក្បួនដង្ហែចម្រុះពណ៌ ដើម្បីអបអរពិធីបុណ្យព្រះពុទ្ធសាសនា ប្រចាំឆ្នាំ ដ៏ធំ មានឈ្មោះថា Navam Perahera។

កាលពីថ្ងៃសុក្រ គេឃើញមានប្រជាជនស្រីលង្កា រាប់ពាន់នាក់បានដើរដង្ហែតាមដងផ្លូវ ក្នុងរដ្ឋធានី កូឡុំបូ (Colombo) អំឡុងពិធីបុណ្យ Navam Perahera ប្រចាំឆ្នាំ ដើម្បីរំលឹកដល់ការតែងតាំង សាវ័ករបស់ព្រះពុទ្ធ ពីរអង្គ គឺ Arahats Sariputta និង Moggallana ។ ព្រះសង្ឃជាច្រើនអង្គ ត្រូវបានគេឃើញនិមន្តចូលរួម នៅក្នុងពិធីបុណ្យសាសនានេះ។

ដោយមានការស្លៀកពាក់ចម្រុះពណ៌ អ្នករាំរបាំប្រពៃណី អ្នកសម្តែងកាយសម្ព័ន្ធ អ្នកកាន់ភ្លើង និងដំរីត្រូវបានតុបតែង បានដើរតាមដងផ្លូវ មានទាំងច្រៀង និងរាំ ក្នុងពិធីបុណ្យដ៏អស្ចារ្យបំផុតមួយ នៅប្រទេសស្រីលង្កា។

បុណ្យ Navam Perahera ត្រូវបានគេដឹងថា ជាពិធីបុណ្យព្រះពុទ្ធសាសនាប្រចាំឆ្នាំ ដែលធ្វើឡើង នៅក្នុងខែកុម្ភៈ។ ព្រឹត្តិការណ៍នេះ ទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចររាប់លាននាក់បានប្រមូលផ្តុំគ្នា ដើម្បីទស្សនាការបង្ហាញដ៏អស្ចារ្យ នៃវប្បធម៌របស់ប្រទេសស្រីលង្កា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner