ក្រុមហ៊ុនអាកាសចរណ៍ China Southern Group ជាក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
អត្ថបទដោយ៖
AMS OneMinute
រហូតដល់ ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ជាមួយនឹងអ្នកដំណើរ ៦២,៦លាននាក់។ ក្រុមហ៊ុន SIA Group ជាក្រុមហ៊ុនលំដាប់ទី២ ដែលរកចំណូលបាន ១២,៧ពាន់លានដុល្លារ និងមានអ្នកដំណើរសរុប ២៦,៥លាននាក់។ ស្ថិតក្នុងលំដាប់ទី៣ ក្រុមហ៊ុនជប៉ុន ANA Group រកចំណូលបាន ១២,៦ពាន់លានដុល្លារ ហើយដឹកអ្នកដំណើរសរុប ៣៨,៧លាននាក់។
ក្រៅពីនេះ គេឃើញមានក្រុមហ៊ុនផ្សេងទៀត ដែលរកចំណូលបានសមគួរក្រោយវិបត្តិកូវីដ១៩ រួមមានក្រុមហ៊ុន Korea Air Group, Japan Airlines Group, Air China Group, IndiGo, និង China Eastern Group ជាដើម – Allianz Partners Big Book of Travel Data via Statista

#ams1minute