ផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក បណ្ដោះអាសន្នរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាក ជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក។

បេីយោង តាម សេចក្តី ប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា មានកិត្តិយស សូមរំលឹក លោក លោកស្រី ជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលបាន សម្រេចផ្អាកជា បណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំ ចូលមុខទំនិញ គ្រឿងក្នុង និងបំណែកសាច់បង្កក ដូចខាងក្រោម÷ មើលតាមតារាងគយកំំ ណត់ ។ ការ ផ្អាកជា បណ្តោះអាសន្ននូវការនាំចូលខាងលើ ត្រូវបានលើកលែងចំពោះ ការនាំ ចូលរបស់ តម្រោង វិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាធាតុចូល ផលិត កម្ម សម្រាប់ ការនាំចេញ។ 

អាស្រ័យហេតុនេះ សូមលោក លោកស្រី ជាធុរជនពាក់ព័ន្ធ ជ្រាប និងចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ៕ 

ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner