សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
កំពង់ធំ៖ លោក កែវ ផល នាយកសាខាកាកបាទក្រហមខេត្តកំពង់ធំ បាន ដឹកនាំមន្រ្តីសាខា ទីប្រឹក្សា យុវជននិងយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្ត ស្រុក លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ចុះអប់រំផ្សព្វផ្សាយអំពី ការ ប្រែ ប្រួល អាកាស ធាតុនិងបរិស្ថាន ផ្តោតលើការកាត់បន្ថយការ ប្រើប្រាស់ ថង់ប្លាស្ទិក ស្រប តាមពាក្យស្លោក”លាហើយ ប្លាស្ទិក” និង”យើងខ្ញុំ ទាំង អស់គ្នាប្តេជ្ញា មិនប្រើ ថង់ប្លាស្ទិកទេ”ដល់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែនបារាយណ៍ និងវិទ្យាល័យហ៊ុនសែន ស្រះបន្ទាយ ស្រុកបារាយណ៍ ដោយមានអ្នកចូលរួម ចំនួន២.១៣៤នាក់(ស្រី១.៣០២នាក់) ព្រមទាំង ធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលាបានចំនួន២លើក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងសកម្មភាពកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក កែវ ផល ប្រាប់ ដល់សិស្សានុសិស្សពីគុណវិបត្តិ នៃការប្រើប្រាស់ថង់ប្លាស្ទិក ព្រម ទាំងអំពាវនាវឱ្យចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។លោកក៏បានរំលឹកដល់សិស្សទាំងអស់ សូមចូលរួមសូមទុកដាក់ សំរាមឱ្យបានល្អ មានអនាម័យ និងមានសណ្ដាប់ធ្នាប់ល្អនៅតាម មូលដ្ឋាន។ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និង ចូលរួមគោរព ចរាចរណ៍ផ្លូវគោក៕



ដោយ៖ ប៊ុន រដ្ឋា