នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី អញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

តាមរយៈអនុស្សារណៈនេះ នឹងជំរុញឱ្យការទូទាត់សាច់ប្រាក់ រវាងធនាគារកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពងាយស្រួល ។

បន្ទាប់មកសម្ដេចធីបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងការណ៍រួមគ្នាជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់រឹងមាំ និងល្អប្រសេីរបន្ថែមទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner