អនុប្រធានសាខាកាកក្រហមស្រុកតាំងគោក នាំយកអំណោយ ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

 កំពង់ធំ៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤លោកស្រី អ៊ឹម សុខវីន  អភិបាលរងស្រុកនិង ជាអនុប្រធានសាខាកាកបាទក្រហម ស្រុកតាំង គោក ខេត្តកំពង់ធំ និងសហការី បានចុះសួរសុខទុក្ខនិងយកអំណោយ មនុស្សធម៌ ទៅជូនដល់គ្រួសារដែល រងគ្រោះ ដោយអគ្គិភ័យឆេះ ផ្ទះទាំងស្រុងកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ដោយ មូលហេតុឆ្លង ចរន្តអគ្គិសនី។

ផ្ទះដែលរងការឆេះមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ។ម្ចាស់ផ្ទះប្តី ឈ្មោះ ឡាង ឃឿន អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ យូ បូ អាយុ៦២ឆ្នាំ។

អំណោយមនុស្សធម៌រួមមានមាន ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខនិងឃីតមួយកញ្ចប់ធំ៕
ដោយ៖ប៊ុន រដ្ឋា

ads banner