អភិបាលស្រុកស្ទោងបានអំពាវនាវដល់អាជីវករសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍផ្សារសេរីស្ទោង

កំពង់ធំ៖លោក  សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី កាល ពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ បានអញ្ជើញ ពិនិត្យមើលវឌ្ឍនភាព នៃការ សាងសង់ផ្លូវប្រព័ន្ធរំដោះទឹក និងសោភ័ណភាពនៅក្នុងផ្សារសេរី ស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់អាជីវករនៅក្នុងពេលនោះលោក សាយ គឹមឡម បាន អំពាវនាវដល់បងប្អូនអាជីវករសូមជួយសហការជាមួយអាជ្ញាធរ និង អ្នកម៉ៅការសាងសង់ ដើម្បីអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅ ក្នុង ផ្សារដូចជា ផ្លូវក្នុងផ្សារ ប្រព័ន្ធបង្ហូរទឹក ដែលបានកកស្ទះ។ពោល សំដៅធ្វើឱ្យមានសោភ័ណភាព មានបរិស្ថានល្អ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់ក្រុមហ៊ុន កូយ គឹមសាយ ដែលជាអ្នកម៉ៅការសាងសង់ ត្រូវអនុវត្តការងារឱ្យ បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

គួរបញ្ជាក់ថា ការអភិវឌ្ឍផ្សារសេរីស្ទោងនៅពេលនេះ កំពុងស្ថិត នៅដំណាក់កាលចាក់ដីសបំពេញបន្ថែម ដើម្បីឱ្យ ទីផ្សារមានលក្ខណៈ ទូលំទូលាយ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner