អូស្ត្រាលីស៊ើបអង្កេតឪពុកតារាចម្រៀងដ៏ល្បីរបស់អាមេរិក Taylor Swift

ប៉ូលីសអូស្ត្រាលីបាននិយាយថា នៅថ្ងៃអង្គារនេះ ពួកគេបានបើកការស៊ើបអង្កេតលើបុរស អាយុ៧១ម្នាក់ ដែលគេដឹងថា ត្រូវជាឪពុករបស់តារាចម្រៀងដ៏ល្បីឈ្មោះ សញ្ជាតិអាមេរិក គឺនាង Taylor Swift។

អ្នកនាំពាក្យប៉ូលិសអូស្ត្រាលី លោកស្រី Alicia McCumstie បានប្រាប់ AFP ថា ប៉ូលីសត្រូវបានគេរាយការណ៍ថា ឪពុករបស់ នាង Taylor Swift គឺលោក Scott Swift បានប្រើកណ្តាប់ដៃវាយទៅលើអ្នកថតរូប ៥១ឆ្នាំម្នាក់ នៅកំពង់ផែ Neutral Bay Wharf នៅទីក្រុងស៊ីដនី។

មានការបានចោទប្រកាន់ថា ដំបូងឡើយ សន្តិសុខរបស់នាង Taylor Swift បានយកដាក់ឆ័ត្រ ទៅដាក់ចំមុខរបស់អ្នកថតរូប ដើម្បីការពារពីការថតរូបនាង Taylor Swift ដែលកំពុងដើរទៅកាន់យានជំនិះ។ បន្ទាប់ពី នាង Swift ចាកចេញ ពីទីនោះ ក៏កើតហេតុការណ៍វាយតប់ តែម្តង។

បច្ចុប្បន្ន តារាចម្រៀង និងជាអ្នកនិពន្ធ នាងTaylor Swift កំពុងច្រើននិងសម្តែង ក្នុងកម្មវិធី Eras Tour របស់នាង នៅទូទាំងពិភពលោក។ នាងត្រូវទៅប្រទេសសិង្ហបុរី ក្នុងសប្តាហ៍នេះ ដោយគេដឹងថា ដំណើរទេសចរណ៍តន្ត្រីនេះ រកចំណូលបានខ្ពស់បំផុតមួយ ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ។ នេះបើយោងតាមការបោះពុម្ពផ្សាយពាណិជ្ជកម្ម សម្រាប់ការប្រគុំតន្ត្រី និងឧស្សាហកម្មតន្ត្រីបន្តផ្ទាល់ Pollstar៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner