កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន ចាប់ផ្តើមព្រឹកថ្ងៃទី៦ ខែមីនា នេះ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័ន ក្រុមការងារអនុគណៈកម្មការជំនាញ និងអ្នកសារព័ត៌មានជាច្រើនរូប ។

ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែបញ្ចប់(រយៈពេលបីថ្ងៃជាប់គ្នា ពីថ្ងៃទី៣-៤-៥ ខែមីនា ឆ្នាំ២០២៤) ដោយសម្ងាត់ ឈរលើគោលការណ៍ប្រជាធិតេយ្យ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិនិងស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានបែងចែកសន្លឹកកិច្ចការតាមបន្ទប់ផ្សេងៗគ្នា សម្រាប់កំណែវិញ្ញសាទាំង៣ ក្រសួង ស្ថាប័ននេះ បានកំណត់ពេលវេលាកំណែសន្លឹកកិច្ចការ ចន្លោះពេលមួយសប្តាហ៍ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner