អបអរសាទរ ខួបលេីកទី ១១៣ ទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ ២០២៤ ក្រោម មូលបទ ” ស្រ្តី និង ក្មេង ស្រី ក្នុង បរិវត្ត កម្ម ឌីជីថល “
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធី អបអរសាទរ ខួបលេីកទី ១១៣ ទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ ២០២៤ ក្រោម មូលបទ ” ស្រ្តី និង ក្មេង ស្រី ក្នុង បរិវត្ត កម្ម ឌីជីថល ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និង លោកជុំទាវ ។
ពីធីនេះក៏មានការចូលរួមផងដែរពីលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី ,លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី, លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣២៦ នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹងចំនួន១ និងថវិកាមួយចំនួន ៕







ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។