កម្ពុជា បង្ហាញពីការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ថា ពិតជាមានសារៈសំខាន់ជាសកល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងនៅវេទិកាពិភពលោក ស្តីពីសំណង់និងការប្រែប្រួលអាកាសធាតុ រៀបចំដោយ UNEP និង ក្រសួងបរិស្ថាននៃប្រទេសបារាំង កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសបារាំង ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំណង់ ពិតជាមានសារៈសំខាន់និងសម្រេចបានតាមរយៈផែនការសកម្មភាពជាច្រើនកន្លងមក ។

សម្រាប់ដំណោះស្រាយដែលកម្ពុជាទទួលបានកន្លងមករួមមានដូចជា៖
(1) ការអនុម័ត និងការអនុវត្តផែនការសកម្មភាពប្រព័ន្ធត្រជាក់ជាតិ.
(2) ការអភិវឌ្ឍស្តង់ដារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និង
(3) ការពង្រឹងការយល់ដឹងជាសាធារណៈ និងការអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តគោលលនយោបាយ និងសកម្មភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
(4) ការលើកកម្ពស់ការធ្វើផែនការប្រើប្រាស់ដីសម្រាប់ផ្ទះក្នុងទីក្រុង និងសំណង់អគារ ដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងអ្នកគ្មានផ្ទះសម្បែង។
និង (5) ផ្តល់ហិរញ្ញប្បទានអាកាសធាតុទាន់ពេលវេលា សម្រាប់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ថាកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈពង្រឹងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថាឧស្សាហកម្មសំណង់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ជំរុញឱ្យមានការសហការជាសកល សម្រាប់អនាគតកម្ពុជាបៃតង និងធន់ជាងមុន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា កម្ពុជាទទួលស្គាល់សារៈសំខាន់នៃសេចក្តីប្រកាស DE CHAILLOT ហើយកំពុងទទួលបានការអនុម័តជាផ្លូវការ តាមរយៈក្រសួងការបរទេសនៃប្រទេសនានា ដើម្បីរួមគ្នាកសាងកេរ្តិ៍ដំណែល និងសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner