សេចក្តីព្រៀងច្បាប់សំខាន់ចំនួន២ នឹងត្រូវលើកយកទៅអនុម័តនៅថ្ងៃស្អែកក្នុង កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា
អត្ថបទដោយ៖
គ្រី សម្បត្តិ
(ភ្នំពេញ)៖ សេចក្តីព្រៀងច្បាប់សំខាន់ចំនួន២ នឹងត្រូវលើកយកទៅអនុម័តនៅក្នុងសម័យ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ។
សេចក្តីព្រៀងច្បាប់ទាំង២នោះគឺ ៖
១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភព លោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ។
នេះបើយោងតាមស្មារតី នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ៕





ដោយ / គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។