បើកសម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលច្ចេកវិទ្យាឌីជីថល កម្ពុជា-កូរ៉េ»

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលច្ចេកវិទ្យាឌីជីថល កម្ពុជា-កូរ៉េ» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលកម្ពុជា-កូរ៉េ មានទីតាំងនៅទីស្តីការក្រសួងផង និងមួយផ្នែកទៀត មាននៅក្នុងរថយន្តក្រុងសាធារណៈ ដែលបំពាក់នូវកំព្យុទ័រ និងឧបករណ៍ឌីជីថល ដែលត្រូវបានហៅថា មជ្ឈមណ្ឌលមច្ចេកវិទ្យាឌីជីថលចល័ត ឆ្លើយតបទៅនិងសេចក្តីត្រូវការនៃការបណ្តុះបណ្តាលជំនាញឌីជីថល ដល់មន្រ្តីរាជការ និងអ្នកអភិវឌ្ឍន៍កម្មវិធី Software ផង និងដើម្បីចូលរួម ក្នុងបេសកកម្មរបស់ក្រសួង នៅក្នុងការងារជំរុញពលរដ្ឋឌីជីថល ជាពិសេសការកាត់បន្ថយគំលាតឌីជីថលរវាង ប្រជាពលរដ្ឋ នៅក្នុងទីប្រជុំជន ទីក្រុង និងទីជនបទ ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្នើរសំដល់ភាគីកូរ៉េ ជួយផ្តល់នូវកិច្ចសហប្រតិបត្តិការបច្ចេកទេស ក៏ដូចជាការផ្ទេរបច្ចេកវិទ្យា ជូនទៅដល់ ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រទៅដល់ផែនការអភិវឌ្ឍន៍ ជាប្រទេសក្រមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ។

លោកបណ្ឌិត Jong-Sung Hwan នាយកទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ(NIA) បានថ្លែងថា ពិភពលោកទាំងមូលកំពុងតែវិវត្តន៍ទៅរកបច្ចេកវិទ្យា ឌីជីថល និង AI ដែលតំរូវឱ្យយើងទាំងអស់គ្នាត្រូវធ្វើកិច្ចសហប្រតិបត្តិការដោយត្រូវផ្សាយភ្ជាប់ជាមួយបច្ចេកវិទ្យាប្រកបដោយប្រសិត្ធភាព។

លោកបណ្ឌិតបន្តថា រដ្ឋាភិបាលកូរ៉េ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជាក់លាក់ ទាក់ទង ទៅនិងការធ្វើបដិវត្តកម្មឌីជីថល ឬក៏AI នៅក្នុងបណ្តាប្រទេស អាស៊ានទាំងអស់។ ជាមួយនិងការសម្ពោធន៍ដាក់ឱ្យប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលច្ចេកវិទ្យាឌីជីថល កម្ពុជា -កូរ៉េ» លោកបណ្ឌិត Jong-Sung Hwan ក៏បានដាក់ក្តីរំពឹងផងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្លាយទៅជាប្រទេស អភិវឌ្ឍន៍ឈានមុខគេនៅក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យា AI ខាងមុខនេះ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner