អាជ្ញាធរស្រុកថ្មគោលចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងជាង១៨ ០០០ ហិកតាបានទាន់ពេល

បាត់ដំបង៖ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកថ្មគោលជាង១៨ ០០០ ហិកតា ដែលជួបប្រទះបញ្ហាខ្វះទឹកកន្លង មក ត្រូវបានសង្គ្រោះ ទាន់ពេលវេលា ដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក និងមន្រ្តីជំនាញធនធានទឹកបាននាំយក ទឹកមកជួយសង្រ្គោះ ទាន់ពេល ។ខណៈនេះ ស្រូវទាំងនោះកំពុងលូតលាស់ល្អ និងទទួល បាននូវ ទិន្នផលខ្ពស់។

ជាមួយនឹងលទ្ធផលនេះលោក ជា សម្បត្តិ អភិបាលស្រុកថ្ម គោល ,មន្ត្រីមូលដ្ឋាន និងមន្រ្តីជំនាញធនធានទឹក បាន ចុះទៅពិនិត្យមើល ស្ថានភាពបង្កបង្កើនផលស្រូវប្រាំង ក្រោយពីអន្តរាគមន៍នាំយកទឹក ពីប្រភពផ្សេងៗ មកជួយសង្រ្គោះស្រូវ របស់ប្រជាកសិករ ទាំងនោះ ជាបន្តបន្ទាប់។

បើតាមលោក នូ សម្បត្តិ ស្រុកថ្មគោលគឺជា”ជង្រុកស្រូវដ៏ធំមួយ” របស់ខេត្តបាត់ដំបង។ស្រុកមានផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ជាងប្រាំម៉ឺនហិកតា។ក្នុងមួយឆ្នាំៗអាចផលិតស្រូវបានយ៉ាងហោច ណាស់ គឺចន្លោះពី២៥ ទៅ ២៦ម៉ឺនតោន។

បង្ហាញពីអារម្មណ៍សប្បាយរីករាយ កសិករបានថ្លែងអំណរគុណដល់ អាជ្ញាធរស្រុកនិងជំនាញពាក់ព័ន្ធក្នុងមូល ដ្ឋាន ដែលបានខិតខំ អន្តរាគមន៍នាំយកទឹកមកជួយសង្រ្គោះស្រូវពួកគាត់បានទាន់វេលា។

ក្នុងឱកាសនេះដែរប្រជាកសិករក៏បានបង្ហាញការព្រួយបារម្ភពីបញ្ហាតម្លៃស្រូវដោយសារតែតម្លៃស្ថិតនៅលើមាត់ឈ្មួញ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner