សហភាពអឺរ៉ុបផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៨៩,៣ លានអឺរ៉ូដល់វិស័យចំនួនបួននៅកម្ពុជា
ភ្នំពេញ៖ សហភាពអឺរ៉ុបនិងក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួនបួនដែលជាហិរញ្ញប្បទាន ឥតសំណងរបស់សភាពអឺរ៉ុបក្នុងទំហំទឹកប្រាក់៨៩,៣ លានអឺរ៉ូ។កិច្ចព្រមព្រៀងនេះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាល ។
ពិធីចុះហត្ថលេខាបានធ្វើឡើងរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយស្នងការអឺរ៉ុប លោកស្រី ជូតា យូភីលឡៃណាន់(Jutta Urpilainen) តំណាងមកពីប្រទេសសមាជិកសហភាពអឺរ៉ុប កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីនេះឯកឧត្តមនអូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងក្របខណ្ឌចំនួន៤។ គឺទី ១)ភាពជាដៃគូដើម្បីនិរន្តភាពប្រព័ន្ធកសិកម្ម និង ស្បៀងនៅកម្ពុជា , ២). កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបដើម្បីការប្រើប្រាស់ថាមពលប្រកបដោយចិរភាពនៅក្នុងវិស័យឧស្សាហកម្ម, ៣) កម្មវិធីភាពជាដៃគូ សហភាពអឺរ៉ុប-កម្ពុជា សម្រាប់បណ្តុះបណ្តាលបច្ចេកទេសឆ្នាំ២០២៤-២០២៧; និង ៤). កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបដើម្បីឆ្លើយតបពាណិជ្ជកម្មសកលរបស់សហភាពអឺរ៉ុប។ ដោយទាំង៤កម្មវិធីនេះសហភាពអឺរ៉ុបបានផ្តល់ ហិរញ្ញប្បទានឥតសំណងសរុបចំនួន ៨៩,៣ លានអឺរ៉ូ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបន្ថែមថា កម្មវិធីទាំង៤នេះបានធ្វើឡើងក្រោមក្របខណ្ឌយុទ្ធសាស្រ្តថ្មីរបស់សហភាពអឺរ៉ុបក្នុងគម្រោងមួយដែលមានឈ្មោះថា Global Gateway។កម្មវិធីទាំង៤នេះធ្វើឡើងក្រោមការគាំទ្រសមាហរណកម្ម កម្ពុជាក្នុងអាស៊ានតាមរយៈការលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតង និងការងារសមរម្យក្រោមគំនិតផ្តួចផ្តើមចំនួន២។ គឺទី១និរន្តភាពតំបន់ ទេសភាព ព្រៃឈើនិងកសិកម្ម និងទី២ថាមពលបៃតងនៃខ្សែច្រវាក់តម្លៃឧស្សាហកម្ម។
ចំណែកលោកស្រី ជូតា យូភីលឡៃណាន់(Jutta Urpilainen)បានឱ្យដឹងថាដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏ល្អសម្រាប់សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីទទួលយកនូវកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង ខណៈពេលដែល យើងមើលទៅរួមគ្នាឆ្ពោះទៅអនាគតរួមគ្នា តាមរយៈការចាប់ផ្តើមកម្មវិធីថ្មីចំនួនបួនក្នុងវិស័យសំខាន់ៗ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការបង្កើតការងារ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។
សហភាពអឺរ៉ុបប្តេជ្ញាចំពោះភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ក្នុងនាមក្រុមអឺរ៉ុប ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងឌីជីថល និងរួមដំណើរជាមួយប្រទេសកម្ពុជាតាមរយៈការបញ្ចប់ការសិក្សាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ យុទ្ធសាស្ត្រវិនិយោគ Global Gateway នឹងក្លាយជាឧបករណ៍របស់សហភាពអឺរ៉ុបដែលមាន មកកម្ពុជាក្នុងឱកាសនេះ។
សូមជម្រាបថា ក៏មានវត្តមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតនៃរដ្ឋសមាជិកសហភាពអឺរ៉ុបនៃសាធារណរដ្ឋឆេក បារាំង អាល្លឺម៉ង់ និងស៊ុយអែត និងដៃគូបានចូលរួមក្នុងពិធីចុះហត្ថលេខាផងដែរ៕
ដោយ៖ដេប៉ូ

