មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅប្រគល់ ជូននាយទាហាន នៅស្រុកសន្ទុក
កំពង់ធំ៖កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន នាំ យកស័ង្កសី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនលោកអនុសេនីយ៍ត្រី ហុង គឹមហួន ជំនួយការផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល មានជម្រកស្នាក់នៅមិនសមរម្យ និងមានជីវភាពលំបាកខ្វះខាត រស់នៅភូមិទក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
អំណោយមានយកនូវស័ង្កសីចំនួន១០០សន្លឹក អង្ករចំនួន៥០គីឡូក្រាម មីចំនួនពីរកេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួនពីរយួរ ត្រីខកំប៉ុង ចំនួនពីរយួរនិងថវិកាចំនួនពីរលានរៀល ដែលជាជំនួយឧបត្ថម្ភ របស់អង្គភាព និងយោធិនរួមការងារ ជួយឧបត្ថម្ភជូនលោក អនុសេនីយ៍ត្រី ហុង គឹមហួន សម្រាប់ជួសជុលជម្រកស្នាក់នៅឲ្យបានសមរម្យ និង ជួយសម្រាលដល់ការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។
ក្នុងឱកាសនេះលោកអនុសេនីយ៍ត្រី ហុង គឹមហួន និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី នៃផ្នែកគិលានដ្ឋាន និងសុខាភិបាល ដែលមាននាំយកថវិកា ស័ង្កសីនិងគ្រឿងឧបភោគបរិភោគ មកជួយឧបត្ថម្ភដល់រូបគាត់ ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅពេលនេះ៕
ដោយ៖ ប៊ុន រដ្ឋា