អឺរ៉ុបបង្កើនកិច្ចប្រឹងប្រែងរកជំនួយឱ្យអ៊ុយក្រែន ក្នុងពេលមើលឃើញថា លោក ពូទីន ដែលបន្តឈ្នះឆ្នោតនឹងបង្កើនសម្ពាធធ្វើសង្គ្រាម (Video Inside)

ពលរដ្ឋរុស្ស៊ីបានចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីអាណ្ណត្តិថ្មីរយៈពេល៦ឆ្នាំ។ នៅជាមួយនឹងការបោះឆ្នោត ការវាយប្រហារដាក់គ្នាទៅវិញទៅមក រវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្ត គ្រាដែលប្រទេសអាល្លឺម៉ង់, បារាំង និងប៉ូឡូញ កំពុងតែខ្នះខ្នែង ស្វែងរកជំនួយយោធា ជួយដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងស្ថានការណ៍ក្នុងឆ្នាំ២០២៤នេះ។ មន្ត្រីសហភាពអឺរ៉ុប បានជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវប្រញាប់អនុម័តកញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារ មកឱ្យអ៊ុយក្រែន ជាមួយក្តីបារម្ភថា អ៊ុយក្រែននឹងមិនអាចរង់ចាំ ជំនួយធ្លាក់ ក្រោយលទ្ធផលការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនោះបានទេ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner